ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់កម្មវិធី “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ហៅកាត់ថា “MEF Profile” នៅលើ Smartphone
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ ២០២៣

នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់កម្មវិធី “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ហៅកាត់ថា “MEF Profile” នៅលើ Smartphone ជាមួយប្រតិភូនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន កសហវ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យ ក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាព នៃសមិទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិនូវរយៈពេលបំពេញការងារប្រចាំថ្ងៃតាមរយៈ ម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមរយៈទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យសែន“Attendance QR” ហើយបង្កើត ជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ ទន្ទឹមនេះ ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មការងារគ្រប់គ្រង វិន័យនេះប្រព្រឹត្តទៅដោយរលូននិងដំណើរការដោយជោគជ័យ។

ព័ត៌មានទាក់ទង